Author: ANC News

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួប ២១ឆ្នាំ កម្ពុជា ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរខួប ២១ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (១៣ តុលា ២០០៤ – ១៣ តុលា ២០២៥) ។ ការអបអរសាទរខួប ២១ឆ្នាំ នេះតាមរយៈសំណេរតាមបណ្តាញសង្គមផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥នេះ។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំនាំកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា…

អាជ្ញាធរខេត្តតាកែវ ចុះពិនិត្យចុះពិនិត្យករណីសង់របងរំលោភចំណីស្ទឹងស្លាគូរ ក្នុងស្រុកត្រាំកក់ និងសម្រេចឱ្យរុះរើជាបន្ទាន់

(តាកែវ) ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យជាក់ស្ដែងលើទីតាំងមួយកន្លែង ដែលបានសាងសង់របងថ្មរំលោភយកដីចំណី ស្ទឹងស្លាគូ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់។ ក្រោយការចុះពិនិត្យ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យម្ចាស់ទីតាំង ធ្វើការរុះរើរបង ថ្មដែលមានប្រវែង ១១៩ម៉ែត្រនោះជាបន្ទាន់ ដោយទុកពេល…

២ឆ្នាំ អគ្គ-អត្តសញ្ញាណកម្ម បណ្ដុះបណ្ដាល មន្ត្រី ២ម៉ឺននាក់ និងដោះស្រាយបណ្ដឹងរាប់រយករណី!

ក្នុងរយៈពេល ២ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សម្រេចបានសមិទ្ធផលជាច្រើនមាន ក្នុងនោះក៏មានការងារបណ្ដុះបណ្ដាលធនធានមនុស្ស និងទទួលដោះស្រាយបណ្ដឹងផ្សេងៗជូនប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា សម្រាប់វគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលានានា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំនៅថ្នាក់ក្រោមជាតិចំនួន៥០លើក មានសិក្ខាកាមចូលរួមចំនួន២០.០៣៧នាក់ ក្នុងនោះមានវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងអគ្គនាយកដ្ឋាន មានចំនួន ១៣វគ្គ…

កម្លាំងយោធាថៃ បានបន្តដាក់គ្រឿងចក្រឈូសឆាយដីចម្ការពលរដ្ឋកម្ពុជាយ៉ាងគឃ្លើន នៅក្នុងភូមិព្រៃចាន់

បន្ទាយមានជ័យ៖ កម្លាំងយោធាឈុតខ្មៅថៃ បានដាក់គ្រឿងចក្រឈូសឆាយដីចម្ការរបស់ពលរដ្ឋកម្ពុជា នៅក្នុងភូមិព្រៃចាន់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងជាង១១ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅលើទីតាំងដែលទាហានថៃបានព័ទ្ធលួសបន្លាឈ្លានពាន ដោយមិនក្រែងរអាអ្វីទាល់តែសោះទោះជាកន្លងមកមានការចុះទៅពិនិត្យជាក់ស្ដែងពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ក៏ដោយ។ ការប្រើគ្រឿងចក្រឈូសឆាយដីចម្ការពលរដ្ឋកម្ពុជានេះលើកទី២ បន្ទាប់ពីកងកម្លាំងចម្រុះរបស់ថៃបានយកគ្រឿងចក្រមកឈូសឆាយលើដីចម្ការដំណាំរបស់ប្រជាពលរដ្ឋស្ថិតនៅតំបន់៥ ក្នុងភូមិព្រៃចាន់ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំនួន១៩គ្រួសារ ត្រូវបានយោធាថៃបង្ខំឱ្យចាកចេញពីលំនៅឋាន…

៣ ខែចុងក្រោយ មានមនុស្សស្លាប់រហូតដល់ ៧៧ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ

រយៈពេល ៣ ខែ ចុង​ក្រោយ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​រហូត​ដល់ ៧៧ នាក់ នៅ​រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​ពេល​ថ្មីៗ នេះ។ លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ លើកឡើង​ថា រយៈពេល​ជាង ៣ ខែ កម្លាំង​សមត្ថកិច្ច បាន​ធ្វើការ​ដកស្រង់​បទ​ពិសោធ ដោយ​មិន​ផាក​ពិន័យ​ចំពោះ​យានយន្ត​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក បើកបរ​បញ្ច្រាស​ទិស មិន​ពាក់​មួក​សុវត្ថិភាព ល្មើស​ភ្លើង​សញ្ញា​ចរាចរណ៍ និង…

លោក ជួន ណារិន្ទ៖ ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង នឹងត្រូវ​ដកហូតរក្សាទុកដូចករណីបង្ហោះម៉ូតូដែរ​ ដើម្បីកាត់បន្ថយការរំខានជាសាធារណៈ

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាស​ប្រើវិធានថ្មីលើម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំង ដោយត្រូវឃាត់ដកហូតមករក្សាទុកដូចករណីបង្ហោះម៉ូតូដែរ ដើម្បីទទួលការពិន័យ និងកាត់បន្ថយការរំខានជាសាធារណៈ។ លោក ជួន ណារិន្ទ ថា បញ្ហាម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង កំពុងក្លាយជាបញ្ហាដែលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម។ ការព្រមានដកហូតម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងមករក្សាទុកបណ្ដោះអាសន្ននេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែតុលា បន្ទាប់ពីលោកមើលឃើញថា ការឃាត់អប់រំហាក់មិនមានប្រសិទ្ធិភាព ហើយកំពុងបង្កភាពអាណាធិបតេយ្យលើដងផ្លូវ ធ្វើឲ្យមានភាពគ្មានសណ្តាប់ធ្នាប់ និងប៉ះពាល់ដល់សុវត្ថិភាពសាធារណៈនៅពេលបច្ចុប្បន្ន។ លោក ជូន ណារិន្ទ បញ្ជាក់ថា តាមការចុះត្រួតពិនិត្យជាបន្តបន្ទាប់របស់សមត្ថកិច្ច បញ្ហាម៉ូតូកែច្នៃត្រូវបានរកឃើញច្រើននៅតំបន់ទីប្រជុំជន និងតាមមហាវិថីធំៗ…

និយ័តករធានារ៉ាប់រងកម្ពុជា កំពុងជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាអាទិភាព តាមរយៈការចុះផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ

ពោធិ៍សាត់៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានចុះផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» ជូនដល់តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជន ក្នុងខេត្តពោធិ៍សាត់។ គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងអំពីការធានារ៉ាប់រងជាកាតព្វកិច្ចជូន ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ក្រុមហ៊ុនសាងសង់ ព្រមទាំងសហគ្រាស សិប្បកម្មនិងរោងចក្រក្នុងមូលដ្ឋានខេត្តពោធិ៍សាត់។ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងថា និយ័តករ បានកំណត់យកការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាអាទិភាព តាមរយៈការជំរុញការផ្សព្វផ្សាយ…

ប្ដីប្រពន្ធជនជាតិអាឡឺម៉ង់នៅខេត្តផាងង៉ា ប្រទេសថៃ ត្រូវជនដៃដល់ចូលវាយប្រហារដល់ខាងក្នុងផ្ទះ

ផាងង៉ា, ថៃឡង់ដ៍៖ ប្តីប្រពន្ធជនជាតិអាឡឺម៉ង់មួយគូ បានទទួលរងរបួសនៅក្នុងការវាយប្រហារមួយនៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅម្ដុំផ្លូវខៅវុង (Soi Khao Wong) ក្នុងតំបន់ទេសចរណ៍ខៅឡាក់ (Khao Lak) ឃុំខឹកកាក់ (Khuekkhak) ខេត្តផាងង៉ា (Phang Nga) កាលពីម៉ោង ១៖៣០នាទីទៀបភ្លឺថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ ២០២៥ ។ ជនដៃដល់បានធ្វើសកម្មភាពលបលួចចូលក្នុងផ្ទះជនរងគ្រោះ ដោយគាស់ដំបូលក្បឿង និងទម្លាក់ខ្លួនតាមពិដានផ្ទះបាយ មុនពេលធ្វើសកម្មភាពវាយប្រហារលើជនរងគ្រោះដោយប្រើប្រាស់ដបស្រា អំឡុងជនរងគ្រោះកំពុងគេងលង់លក់ ។ ជនរងគ្រោះទាំងពីរមានឈ្មោះ…

You missed