សមត្ថកិច្ចស្រុកបវេល ឃាត់ខ្លួនបុរសម្នាក់ ករណីការពារអាយុជីវិតឪពុក ប្រកែកតតាំងប្រើកាំបិតក្រវាស់ បណ្តាលឱ្យជនបង្កហិង្សាស្លាប់
(បាត់ដំបង)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៥៖០០នាទី នៅចំណុចក្រុមទី៤ ភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឱ្យមរណភាព) មួយកើតឡើង បង្កដោយជនសង្ស័យ ឈ្មោះ ហួន វេត ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ដែលជាកូនប្រសារ មានប្រវត្តិប្រើប្រាស់គ្រឿងញៀន ស្រវឹងស្រា និងតែងបង្កអំពើហិង្សាក្នុងគ្រួសារជាប្រចាំ បានកាន់ពូថៅដេញកាប់ប្រហារទៅលើប្រពន្ធ ឈ្មោះ កេង សុភី…
