កម្លាំងយោធាថៃ បានបន្តដាក់គ្រឿងចក្រឈូសឆាយដីចម្ការពលរដ្ឋកម្ពុជាយ៉ាងគឃ្លើន នៅក្នុងភូមិព្រៃចាន់
បន្ទាយមានជ័យ៖ កម្លាំងយោធាឈុតខ្មៅថៃ បានដាក់គ្រឿងចក្រឈូសឆាយដីចម្ការរបស់ពលរដ្ឋកម្ពុជា នៅក្នុងភូមិព្រៃចាន់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងជាង១១ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅលើទីតាំងដែលទាហានថៃបានព័ទ្ធលួសបន្លាឈ្លានពាន ដោយមិនក្រែងរអាអ្វីទាល់តែសោះទោះជាកន្លងមកមានការចុះទៅពិនិត្យជាក់ស្ដែងពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ក៏ដោយ។ ការប្រើគ្រឿងចក្រឈូសឆាយដីចម្ការពលរដ្ឋកម្ពុជានេះលើកទី២ បន្ទាប់ពីកងកម្លាំងចម្រុះរបស់ថៃបានយកគ្រឿងចក្រមកឈូសឆាយលើដីចម្ការដំណាំរបស់ប្រជាពលរដ្ឋស្ថិតនៅតំបន់៥ ក្នុងភូមិព្រៃចាន់ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំនួន១៩គ្រួសារ ត្រូវបានយោធាថៃបង្ខំឱ្យចាកចេញពីលំនៅឋាន…
