Category: សន្តិសុខសង្គម

កម្លាំងយោធាថៃ បានបន្តដាក់គ្រឿងចក្រឈូសឆាយដីចម្ការពលរដ្ឋកម្ពុជាយ៉ាងគឃ្លើន នៅក្នុងភូមិព្រៃចាន់

បន្ទាយមានជ័យ៖ កម្លាំងយោធាឈុតខ្មៅថៃ បានដាក់គ្រឿងចក្រឈូសឆាយដីចម្ការរបស់ពលរដ្ឋកម្ពុជា នៅក្នុងភូមិព្រៃចាន់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងជាង១១ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅលើទីតាំងដែលទាហានថៃបានព័ទ្ធលួសបន្លាឈ្លានពាន ដោយមិនក្រែងរអាអ្វីទាល់តែសោះទោះជាកន្លងមកមានការចុះទៅពិនិត្យជាក់ស្ដែងពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ក៏ដោយ។ ការប្រើគ្រឿងចក្រឈូសឆាយដីចម្ការពលរដ្ឋកម្ពុជានេះលើកទី២ បន្ទាប់ពីកងកម្លាំងចម្រុះរបស់ថៃបានយកគ្រឿងចក្រមកឈូសឆាយលើដីចម្ការដំណាំរបស់ប្រជាពលរដ្ឋស្ថិតនៅតំបន់៥ ក្នុងភូមិព្រៃចាន់ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំនួន១៩គ្រួសារ ត្រូវបានយោធាថៃបង្ខំឱ្យចាកចេញពីលំនៅឋាន…

លោក ជួន ណារិន្ទ៖ ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង នឹងត្រូវ​ដកហូតរក្សាទុកដូចករណីបង្ហោះម៉ូតូដែរ​ ដើម្បីកាត់បន្ថយការរំខានជាសាធារណៈ

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាស​ប្រើវិធានថ្មីលើម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំង ដោយត្រូវឃាត់ដកហូតមករក្សាទុកដូចករណីបង្ហោះម៉ូតូដែរ ដើម្បីទទួលការពិន័យ និងកាត់បន្ថយការរំខានជាសាធារណៈ។ លោក ជួន ណារិន្ទ ថា បញ្ហាម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង កំពុងក្លាយជាបញ្ហាដែលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម។ ការព្រមានដកហូតម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងមករក្សាទុកបណ្ដោះអាសន្ននេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែតុលា បន្ទាប់ពីលោកមើលឃើញថា ការឃាត់អប់រំហាក់មិនមានប្រសិទ្ធិភាព ហើយកំពុងបង្កភាពអាណាធិបតេយ្យលើដងផ្លូវ ធ្វើឲ្យមានភាពគ្មានសណ្តាប់ធ្នាប់ និងប៉ះពាល់ដល់សុវត្ថិភាពសាធារណៈនៅពេលបច្ចុប្បន្ន។ លោក ជូន ណារិន្ទ បញ្ជាក់ថា តាមការចុះត្រួតពិនិត្យជាបន្តបន្ទាប់របស់សមត្ថកិច្ច បញ្ហាម៉ូតូកែច្នៃត្រូវបានរកឃើញច្រើននៅតំបន់ទីប្រជុំជន និងតាមមហាវិថីធំៗ…

You missed