ឃាត់រថយន្ត ២គ្រឿង ដឹកជ្រូករស់ ៥២ក្បាល ពីវៀតណាម ចូលមកចែកចាយនៅស្វាយរៀង ដោយគ្មានលិខិតអនុញ្ញាត
(ស្វាយរៀង)៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានចុះបង្ក្រាបការដឹកជញ្ជូនសត្វខុសច្បាប់ ដោយឃាត់រថយន្តចំនួន ២គ្រឿង ដែលដឹកជ្រូករស់សរុប ៥២ក្បាល។ ប្រតិបត្តិការនេះធ្វើឡើងនៅតាមផ្លូវលំ ក្នុងស្រុករមាសហែក និងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយនៅវេលាម៉ោង ២១៖១៥នាទី ក្រុមការងារបានឃាត់រថយន្តម៉ាក SSANGYONG ISTANA «ស៊ាងយ៉ុង អ៊ីស្តាណា» ១គ្រឿង ដែលដឹកជ្រូករស់ចំនួន ២៤ក្បាល មានទម្ងន់ប្រមាណ ៨០-១០០គីឡូក្រាមក្នុងមួយក្បាល…
