Month: October 2025

៣ ខែចុងក្រោយ មានមនុស្សស្លាប់រហូតដល់ ៧៧ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ

រយៈពេល ៣ ខែ ចុង​ក្រោយ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​រហូត​ដល់ ៧៧ នាក់ នៅ​រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​ពេល​ថ្មីៗ នេះ។ លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ លើកឡើង​ថា រយៈពេល​ជាង ៣ ខែ កម្លាំង​សមត្ថកិច្ច បាន​ធ្វើការ​ដកស្រង់​បទ​ពិសោធ ដោយ​មិន​ផាក​ពិន័យ​ចំពោះ​យានយន្ត​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក បើកបរ​បញ្ច្រាស​ទិស មិន​ពាក់​មួក​សុវត្ថិភាព ល្មើស​ភ្លើង​សញ្ញា​ចរាចរណ៍ និង…

លោក ជួន ណារិន្ទ៖ ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង នឹងត្រូវ​ដកហូតរក្សាទុកដូចករណីបង្ហោះម៉ូតូដែរ​ ដើម្បីកាត់បន្ថយការរំខានជាសាធារណៈ

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាស​ប្រើវិធានថ្មីលើម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំង ដោយត្រូវឃាត់ដកហូតមករក្សាទុកដូចករណីបង្ហោះម៉ូតូដែរ ដើម្បីទទួលការពិន័យ និងកាត់បន្ថយការរំខានជាសាធារណៈ។ លោក ជួន ណារិន្ទ ថា បញ្ហាម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង កំពុងក្លាយជាបញ្ហាដែលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម។ ការព្រមានដកហូតម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងមករក្សាទុកបណ្ដោះអាសន្ននេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែតុលា បន្ទាប់ពីលោកមើលឃើញថា ការឃាត់អប់រំហាក់មិនមានប្រសិទ្ធិភាព ហើយកំពុងបង្កភាពអាណាធិបតេយ្យលើដងផ្លូវ ធ្វើឲ្យមានភាពគ្មានសណ្តាប់ធ្នាប់ និងប៉ះពាល់ដល់សុវត្ថិភាពសាធារណៈនៅពេលបច្ចុប្បន្ន។ លោក ជូន ណារិន្ទ បញ្ជាក់ថា តាមការចុះត្រួតពិនិត្យជាបន្តបន្ទាប់របស់សមត្ថកិច្ច បញ្ហាម៉ូតូកែច្នៃត្រូវបានរកឃើញច្រើននៅតំបន់ទីប្រជុំជន និងតាមមហាវិថីធំៗ…

និយ័តករធានារ៉ាប់រងកម្ពុជា កំពុងជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាអាទិភាព តាមរយៈការចុះផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ

ពោធិ៍សាត់៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានចុះផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» ជូនដល់តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជន ក្នុងខេត្តពោធិ៍សាត់។ គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងអំពីការធានារ៉ាប់រងជាកាតព្វកិច្ចជូន ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ក្រុមហ៊ុនសាងសង់ ព្រមទាំងសហគ្រាស សិប្បកម្មនិងរោងចក្រក្នុងមូលដ្ឋានខេត្តពោធិ៍សាត់។ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងថា និយ័តករ បានកំណត់យកការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាអាទិភាព តាមរយៈការជំរុញការផ្សព្វផ្សាយ…

ប្ដីប្រពន្ធជនជាតិអាឡឺម៉ង់នៅខេត្តផាងង៉ា ប្រទេសថៃ ត្រូវជនដៃដល់ចូលវាយប្រហារដល់ខាងក្នុងផ្ទះ

ផាងង៉ា, ថៃឡង់ដ៍៖ ប្តីប្រពន្ធជនជាតិអាឡឺម៉ង់មួយគូ បានទទួលរងរបួសនៅក្នុងការវាយប្រហារមួយនៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅម្ដុំផ្លូវខៅវុង (Soi Khao Wong) ក្នុងតំបន់ទេសចរណ៍ខៅឡាក់ (Khao Lak) ឃុំខឹកកាក់ (Khuekkhak) ខេត្តផាងង៉ា (Phang Nga) កាលពីម៉ោង ១៖៣០នាទីទៀបភ្លឺថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ ២០២៥ ។ ជនដៃដល់បានធ្វើសកម្មភាពលបលួចចូលក្នុងផ្ទះជនរងគ្រោះ ដោយគាស់ដំបូលក្បឿង និងទម្លាក់ខ្លួនតាមពិដានផ្ទះបាយ មុនពេលធ្វើសកម្មភាពវាយប្រហារលើជនរងគ្រោះដោយប្រើប្រាស់ដបស្រា អំឡុងជនរងគ្រោះកំពុងគេងលង់លក់ ។ ជនរងគ្រោះទាំងពីរមានឈ្មោះ…

You missed