និយ័តករធានារ៉ាប់រងកម្ពុជា កំពុងជំរុញការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាអាទិភាព តាមរយៈការចុះផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ
ពោធិ៍សាត់៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានចុះផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» ជូនដល់តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជន ក្នុងខេត្តពោធិ៍សាត់។ គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងអំពីការធានារ៉ាប់រងជាកាតព្វកិច្ចជូន ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ក្រុមហ៊ុនសាងសង់ ព្រមទាំងសហគ្រាស សិប្បកម្មនិងរោងចក្រក្នុងមូលដ្ឋានខេត្តពោធិ៍សាត់។ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងថា និយ័តករ បានកំណត់យកការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាអាទិភាព តាមរយៈការជំរុញការផ្សព្វផ្សាយ…
ប្ដីប្រពន្ធជនជាតិអាឡឺម៉ង់នៅខេត្តផាងង៉ា ប្រទេសថៃ ត្រូវជនដៃដល់ចូលវាយប្រហារដល់ខាងក្នុងផ្ទះ
ផាងង៉ា, ថៃឡង់ដ៍៖ ប្តីប្រពន្ធជនជាតិអាឡឺម៉ង់មួយគូ បានទទួលរងរបួសនៅក្នុងការវាយប្រហារមួយនៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅម្ដុំផ្លូវខៅវុង (Soi Khao Wong) ក្នុងតំបន់ទេសចរណ៍ខៅឡាក់ (Khao Lak) ឃុំខឹកកាក់ (Khuekkhak) ខេត្តផាងង៉ា (Phang Nga) កាលពីម៉ោង ១៖៣០នាទីទៀបភ្លឺថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ ២០២៥ ។ ជនដៃដល់បានធ្វើសកម្មភាពលបលួចចូលក្នុងផ្ទះជនរងគ្រោះ ដោយគាស់ដំបូលក្បឿង និងទម្លាក់ខ្លួនតាមពិដានផ្ទះបាយ មុនពេលធ្វើសកម្មភាពវាយប្រហារលើជនរងគ្រោះដោយប្រើប្រាស់ដបស្រា អំឡុងជនរងគ្រោះកំពុងគេងលង់លក់ ។ ជនរងគ្រោះទាំងពីរមានឈ្មោះ…
